Header Ads

ហោរាសាស្ត្រប្រចាំថ្ងៃ តាមបែបបុរាណខ្មែរ (ម្សាញ់)

ហោរាសាស្ត្រប្រចាំថ្ងៃ
ឆ្នាំ​ម្សាញ់​ ​ធាតុ​ភ្លើង ពង្សមនុស្ស​ប្រុស

រាសី​ស្រុតចុះ​។​យីអ៊ុន​ថ្ងៃនេះ ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ ជីវិត​របស់​លោក​អ្នក​ជួប​ភាព​ប្រទាំង ប្រទើស និង​មាន​ការ​រកាំ​ចិត្ដច្រើន ដូចនេះ​ត្រូវ​ចេះ​អត់ធ្មត់​ខ្លះ​ទើប​ប្រសើរ​។ ចំណែក​បញ្ហា​ប្រាក់កាស គប្បី​មាន​ការ ប្រយ័ត្នប្រយែង​ដែរ ព្រោះថា​អាច មាន​ការចំណាយ​ច្រើន​ជាង​ធម្មតា​ផង ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ចូរ​ប្រយ័ត្ន ក្រុម​មនុស្ស​អុជអាល​អ្វីមួយ​នាំ​ឱ្យ​កើត ការក្ដៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ អ្នក​ដទៃ​ឡើង ។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ការជួយ​យក​អាសា គេ​ព្រោះ​ច្រើន​យកគុណ​ប្ដូរ​ទោស​វិញ ប៉ុណ្ណោះ​។  
​    ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ ពោះម៉ាយ មេម៉ាយ​ក្ដី ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​ទី​៣ ចូល​មក​អុកឡុក​នាំ​កើត ជម្លោះ​វិវាទ​ឈាន​ដល់​ការ​ប្រេះឆា ឡើង​៕

ទំនាយឆ្នាំកំណើត

ឆ្នាំ​ម្សាញ់ (​ពស់​តូច​) ពង្សមនុស្ស​ប្រុស ត្រូវ​កាល​ព្រះ​ភូ​រិទ​ត្ត​កំពុង​ចាំសី​លលើដំបូក នាយ​អា​លំ​ ​ពាយ​ចាប់យក​បាត់ទៅ ។
ឆ្នាំ​ម្សាញ់ ជា​អ្នក​មិន​ត្រូវ​ការពឹង​អ្នកដទៃ អាយុ​បាន ៥៦ ឆ្នាំ នឹង​មាន​គ្រោះកាច​ម្ដង ។​
បើ​កើត​ថ្ងៃ​សុក្រ ជា​មាត់ មាត់​នោះ​ចរចា​ឡែបខាយ ជាទី​គាប់ចិត្ត​ដល់​មនុស្ស​ទាំងឡាយ ។ ​ព្រះអាទិត្យ ជា​ចិត្ត ចិត្ត​នោះ​ច្រើនសា​ប់ឡាប់ មិន​ស្អាត មិន​នឹង​នួន ។ ព្រះ​ពុធ ជា​អាសន៍ មាន​កាមរាគ​ល្មម​ ​គួរសម​។​ព្រះ​សៅរ៍ និង ព្រះ​ច័ន្ទ ជា​ដៃ ធ្វើ​ការងារ​ច្រើន​សំរេច​ដូច​សេចក្ដីប្រាថ្នា​។​ព្រះ​អង្គារ​និង​ព្រះ​ព្រហស្បតិ៍​ ជា​ជើង​ជា​អ្នក​ចូលចិត្ត​ដើរ ។
ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖
ខែ ៥ _ _
ស្ដេចពស់​តូចៗ ធាតុភ្លើង​អគ្គីសនី ច្រើនតែ​ជា​មនុស្ស​មាន​ចិត្តបុណ្យ ។
ខែ ៨ __ ១០
ពស់​វែកដំបូក ធាតុភ្លើង​គប់ ចិត្ត​រឹង ហើយ​មាន​បញ្ញា​ច្រើន ។​
ខែ ១១ _ ១២_
ពស់វែកស្រងែ​ធាតុភ្លើង​ក្នុង​ថ្ម​ចិត្តបុណ្យ តែ​ច្រើន​មើលងាយ​គេ ។
ខែ ២ _ _
ពស់​ស្លឹកឈើ ធាតុភ្លើង​ក្នុង​វែក ចិត្តបុណ្យ នឹង​បាន​ជា​ធំ ។
ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖
ថ្ងៃអាទិត្យៈ ពស់​រត់ចេញ​ពី​ភ្លើង ចុះ​ទៅ​ក្នុង​ទឹក ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ ។
ថ្ងៃច័ន្ទៈ ពស់​នៅក្នុង​រន្ធ មាន​សេចក្ដីសុខ​សប្បាយ​ជានិច្ច ។
ថ្ងៃអង្គារៈ ពស់​រត់ចេញ​ពី​ភ្លើងព្រៃ អភ័ព្វ តែងតែ​ទទួល​សេចក្ដី​លំបាក​ជារឿយៗ ។
ថ្ងៃពុធៈ ពស់​សាធារណៈ រកស៊ី​ចិញ្ចឹម​ជីវិត​បាន​ដោយ​លំបាក​មិនល្អ​ឡើយ ។
ថ្ងៃព្រហស្បតិៈ ពស់​អារក្ស​នៅក្នុង​ល្អាង​មាស មាន​បុណ្យ នឹង​បាន​ជា​ធំ ល្អ​ណាស់ ។
ថ្ងៃសុក្រៈ ពស់​រក្សាទ្រព្យ ចិត្ត​កំណាញ់ មានទ្រព្យ​ច្រើន​ល្អ​ណាស់ ។
ថ្ងៃសៅរ៍ៈ ពស់​ស្គារ​គ្នា ប្រុស​ច្រើនតែ​ខ្សត់​ភរិយា ស្រី​ច្រើន​តែ ចិត្ត​អ្នកលេង គ្មាន។
Powered by Blogger.