ហោរាសាស្ត្រប្រចាំថ្ងៃ តាមបែបបុរាណខ្មែរ (ឆ្នាំខាល)
ហោរាសាស្ត្រប្រចាំថ្ងៃ
ឆ្នាំខាល ធាតុឈើ ពង្សយក្សស្រី
រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះ
ដោយសារដួងរាសីឡើងខ្ពស់ដូចនេះ បើទោះបីធ្វើអ្វីក៏តែងសម្រេចជោគ
ជ័យដូចគាប់បំណងមួយចំនួនត្រឡប់ មកវិញជានិច្ច ។ ការរស់នៅទោះជួប
ផលលំបាកបន្ដិចក្ដី តែបើមាន
ការពុះ ពារតែងហុចផ្លែផ្កាគួរជាទីពេញចិត្ដ។
អ្នកប្រកបរបររកស៊ីជួញដូរការជួញទី ជិតឆ្ងាយ មិនថាផ្លូវទឹក
ផ្លូវគោក
ឬផ្លូវ អាកាសក្ដី តែងអាចប្រមូលផលកម្រៃ គ្រាន់ជាទីកក់ក្ដៅ ។ ការធ្វើដំណើរទីជិតឆ្ងាយជួប
សេចក្ដីសុខក្សេមក្សាន្ដទាំងពេលទៅនិង ត្រឡប់មកវិញ ។
បញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំ
បើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារ ជាពេលវេលាល្អប្រពៃបំផុត៕
ទំនាយឆ្នាំកំណើត
ឆ្នាំខាល (ខ្លា) ពង្សយក្ខិនី
ត្រូវកាលព្រះសុវណ្ណសាមទៅដងទឹក ជាមួយពួកសត្វ ។
ឆ្នាំខាល ជាអ្នកមានបុណ្យវាសនា កាលនៅពីតូច អភ័ព្វមាតាបិតា
និងប្រាសចាកញាតិកា ពឹងបងប្អូន និង
ញាតិមិនបាន បើពឹងអ្នកដទៃទើបបានល្អ
ជាមនុស្សអភ័ព្វ ធ្វើគុណដល់អ្នក ដទៃមិនបានផលប្រយោជន៍ទេ !
អាយុបាន ២
ឆ្នាំ មានគ្រោះអាក្រក់ម្ដង , អាយុ ២០ឆ្នាំឡើងទៅ នឹងបានតាំងខ្លួននៅក្នុងឋនៈគ្រាន់បើដោយ
ខ្លួនឯងគ្រាក្រោយនឹងមានបុណ្យវាសនាល្អ
។
កើតថ្ងៃអង្គារ ជាមាត់ មាត់នោះ ចរចា រម៉ោករម៉ាំង ចូលចិត្តនិយាយស្រីៗ
និងត្លុកកំប្លែង។ ព្រះព្រហស្បតិ
ជាចិត្ត ចិត្តនោះមិនដាច់
ចំណេះវិជ្ជាទន់ខ្សោយ ចូលចិត្តព្រះសង្ឃ ។ ព្រះអាទិត្យ ជាអាសន៍
មានកាមរាគ
ខ្លាំង។ព្រះពុធនិង ព្រះសុក្រ ជាដៃ ដៃនោះមានថ្វីល្អ
ចូលចិត្តក្នុងការធ្វើជាង ។ ព្រះសៅរ៍ និង ព្រះច័ន្ទ ជា
ជើង
នឹងត្រូវដើរច្រើន ។
ឆ្នាំខាល អ្នកមានកំណើតក្នុង

ខែ ៥ _ ៦ _ ៧
ខ្លារខិន ជាធាតុឈើស្ងួត ជាខ្លារក្សាទឹកចិត្តទៀងត្រង់
ច្រើនតែទទួលសេចក្ដីទុក្ខព្រួយ ។

ខែ ៨ _៩ _ ១០
ខ្លាត្រី ធាតុឈើស្ទន់ នឹងបានកូនមានបុណ្យ
នឹងបានពឹងបុណ្យប្រពន្ធ ។

ខែ ១១ _ ១២_ ១
ខ្លាដំបង ធាតុឈើក្រអូប នឹងមានទ្រព្យជាសេដ្ឋី
ចរចាទៀងត្រង់ ។
ខែ ២ _ ៣ _ ៤
ខ្លាស៊ីមនុស្ស ធាតុឈើលើកំពូលភ្នំ
នឹងមានបញ្ញាឈ្លាសវៃ ។
ឆ្នាំខាល អ្នកមានកំណើតក្នុង
ថ្ងៃអាទិត្យៈ ខ្លានៅក្នុងព្រៃ រកស៊ីដើរផ្លូវឆ្ងាយ ។
ថ្ងៃច័ន្ទៈ ខ្លាជាប់អន្ទាក់ នឹងត្រូវលំបាករឿយៗ ។
ថ្ងៃអង្គារៈ ខ្លាស៊ីមនុស្សទោសៈច្រើន ចិត្តសាហាវ ។
ថ្ងៃពុធៈ ខ្លាចាំសីល ចិត្តធម៌ ល្អណាស់ ។
ថ្ងៃព្រហស្បតិៈ ខ្លាឥសីជប់ មានបុណ្យ គ្រាក្រោយនឹងបានជាធំ ។
ថ្ងៃសុក្រៈ ខ្លាធ្លាក់ក្នុងជ្រោះ អភ័ព្វ នឹងត្រូវរងទុក្ចជានិច្ច ។
ថ្ងៃសៅរ៍ៈ ខ្លាទេញ្តរក្សា ល្អណាស់ហោង ។