ហោរាសាស្ត្រប្រចាំថ្ងៃ តាមបែបបុរាណខ្មែរ (រោង)
ហោរាសាស្ត្រប្រចាំថ្ងៃ

ឆ្នាំរោង ធាតុមាស ពង្សទេព្តាប្រុស
រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះ
ការប្រកបការងារអ្វីតែងផ្ដល់ផលល្អ និងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទី
ពេញ
ចិត្ដផង ។ សម្រាប់ថ្ងៃនេះដែរលោក
អ្នកបើចង់ចរចាឬយករឿងសំខាន់ អ្វីមួយមកសម្រេចចិត្ដជាពេល
វេលាល្អប្រពៃគួរសម ។ អ្នកប្រកប របររកស៊ីជួញដូរបើចង់បោះទុនតូច
ធំមិនទាស់ខុសអ្វីឡើយ ពីព្រោះផល
ល្អៗនឹងហុចមកវិញជានិច្ច ។ ការធ្វើ
ដំណើរឆ្ងាយជិតជួបភាពសុខដុមដូច សព្វមួយដង ។
រីឯបញ្ហាសេចក្ដីស្នេហាកំលោះ
ក្រមុំមានការជឿនលឿនទៅមុខនិង ស្រស់ស្រាយប្រពៃ ៕
ទំនាយឆ្នាំកំណើត
ឆ្នាំរោង (ពស់ធំ) ពង្សទេវតាប្រុស
ត្រូវកាលព្រះមហោសថដោះប្រស្នាអោយទេវតាស្ដាប់ ។
ឆ្នាំរោង បានកូនជាទីពំនាក់អាស្រ័យ
កូនទី ២ មានបុណ្យនិងមានញាតិកា មាសប្រាក់ខ្ញុំកំដរច្រើន ។
កាលអាយុបាន
១៥ ដល់ ១៩ ឆ្នាំ ច្រើតែឃ្លាតចេញពីទីលំនៅទៅទីដទៃ អាយុ ៣០ ឆ្នាំ នឹងបាន
លាភច្រើន អាយុបាន ៣៧_៥០ឆ្នាំ មានគ្រោះអាក្រក់ម្ដង ។
កើតថ្ងៃព្រហស្បតិ
ជាមាត់ មាត់នោះចរចាស្រស់ស្រាយពីរោះក្បោះក្បាយ ដឹងគោលអ្នកប្រាជ្ញ ។
ព្រះសៅរ៍ជាចិត្ត ចិត្តនោះទោសៈច្រើន តែឆាប់បាត់ ជាមនុស្សចិត្តបុណ្យ ។
ព្រះអង្គារជាអាសន៍ មានកាម រាគខ្លាំង ច្រើនតែមានស្នាមនៅក្នុងកំបាំង ។
ព្រះសុក្រ និងព្រះអាទិត្យ ជាដៃ ថ្វីដៃទន់ខ្សោយ ធ្វើការងារ
ច្រើនមិនបានផលប្រយោជន៍ ។
ឆ្នាំរោង អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧
ពស់នាគរាជ ធាតុទង់ហ្វ៊ា ធ្វើរាជការល្អ មានខ្ញុំកំដរច្រើន
សត្រូវបៀតបៀនមិនបានឡើយ ។

ខែ ៨ _៩ _ ១០
ពស់ថ្លាន់ធំ ធាតុមាសរាគី នៅតូច លំបាកចិត្ត ធំឡើងបានល្អ ។

ខែ ១១ _ ១២_ ១
ពស់វែកទ្រូងរនាម ធាតុស្ពាន់ស ច្រើនមើលងាយគេ តែចិត្តបុណ្យ ។

ខែ ២ _ ៣ _ ៤
ពស់ថ្លាន់ភ្ញី ធាតុមាសទឹកដប់ ជាអ្នកទៀងត្រង់ ធ្វើរាជការនឹងបានជាធំ
ឆ្នាំរោង អ្នកមានកំណើតក្នុង៖
ថ្ងៃអាទិត្យៈ ពស់នាគរាជ មានបរិវាច្រើន ល្អណាស់ ។
ថ្ងៃច័ន្ទៈ ពស់សាធារណ៍ អភ័ព្វ មិនល្អឡើយ ។
ថ្ងៃអង្គារៈ ពស់មានពិស ចិត្តកាចហាវ ។
ថ្ងៃពុធៈ ពស់ធ្លាក់ជ្រោះ នឹងត្រូវទទួលទុក្ខព្រួយជានិច្ច ។
ថ្ងៃព្រហស្បតិៈ ពស់ត្រូវមន្តអាគមគេ មិនល្អឡើយ។
ថ្ងៃសុក្រៈ ពស់គេវាយសំលាប់ អភ័ព្វ មិនល្អឡើយ ។
ថ្ងៃសៅរ៍ៈ ពស់គេវាយសំលាប់ អភ័ព្វ មិនល្អឡើយ