ហោរាសាស្ត្រប្រចាំថ្ងៃ តាមបែបបុរាណខ្មែរ (ឆ្នាំឆ្លូវ)
ហោរាសាស្ត្រប្រចាំថ្ងៃ

ឆ្នាំឆ្លូវ ធាតុដី
ពង្សមនុស្សប្រុស
រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះ មានជោគសិរី
ហើយទោះធ្វើអ្វីក៏តែង ផ្ដល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញ
ចិត្ដផង។ អ្នកប្រកបរបររកស៊ីជួញដូរ
បើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃ មិនគាប់ប្រសើរទេ ប៉ុន្ដែបើចង់
បោះ
ទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញ ថាគាប់ប្រសើរជាង ។ ការធ្វើដំណើរ
ឆ្ងាយជិតជួបភាពសុខដុមដូច
សព្វមួយ ដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើ ពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការ ស្វែងរកបំផុត ៕
ទំនាយឆ្នាំកំណើត
ឆ្លូវ (គោ) ពង្សមនុស្សប្រុស
ត្រូវកាលព្រះមហាជនកលាមាតាទៅរកអាចារ្យ សំពៅបែកធ្លាយកណ្ដាលសមុទ្រ
បាននាងមេខលា នាំយកទៅទុកក្នុងឧទ្យាន ។
ឆ្នាំឆ្លូវ បើធ្វើជំនួញ
នឹងមានលាភច្រើន មានកូន ៤ នាក់ បានកូនម្នាក់ជាទីពំនាក់អាស្រ័យ
ម្នាក់ទៀតចូលចិត្តធ្វើការ រាជការ ។
បើកើតថ្ងៃច័ន្ទ ជាមាត់
មាត់នោះឆុតណាស់និយាយស្ដីស្រស់ស្រាយរៀនសូត្រវិជ្ជាបានល្អ
ចរចាមិនចាញ់ប្រៀបគេទេ! ព្រះពុធជាចិត្ត
ចិត្តនោះត្រូវការតែពាក្យណាដែលមានប្រយោជន៍ចូល ចិត្ត សេពគប់ព្រះសង្ឃ
និងចៅហ្វាយនាយ នាម៉ឺន មុខមន្ត្រី ។ ព្រះសៅរ៍ជាអាសន៍ មានកាមរាគខ្លាំង
បើមនុស្សប្រុស នឹងមានប្រពន្ធច្រើន បើស្រីនឹងមានស្នាមក្នុងទីកំបាំង ។
ព្រះអាទិត្យនិងព្រហស្បតិជាដៃ ធ្វើការមិនសូវខូចខាត ។ ព្រះអង្គារ និង
ព្រះសុក្រ ជាជើង មិនត្រូវការដើរ ។
ឆ្នាំឆ្លូវ
អ្នកមានកំណើតក្នុង

ខែ ៥ _ ៦ _ ៧
គោព្រៃ ធាតុដីឆ្អិន ជាគោឡើង
កាត់ពូជច្រើន ចិត្តអាក្រក់ លំបាកប្រើ ចិត្តរឹង កាលនៅពីតូចល្អ ។

ខែ ៨ _៩ _ ១០
គោស្រុក ធាតុដីស្ងោរ ចរចាមិនពិត
មិនប្រាកដ ចិត្តក្លាហាន ។

ខែ ១១ _ ១២_ ១
គោស្គាំងស្គម ធាតុដីភ្នំ ជាគោនៅក្នុងរោង
រកស៊ីលំបាក តែចិត្តបុណ្យ ។
ខែ ២ _ ៣ _ ៤
គោឧសភរាជ ធាតុដីលាបជង្រុក ឧត្តមល្អ
នឹងមានទ្រព្យច្រើន ។
ឆ្នាំឆ្លូវ អ្នកមានកំណើតក្នុង
ថ្ងៃអាទិត្យៈ គោចិត្តអាក្រក់ អភ័ព្វ មិនល្អ ។
ថ្ងៃច័ន្ទៈ គោពោធិសត្វ មានបរិវាច្រើន ល្អណាស់ ។
ថ្ងៃអង្គារៈ គោសាធារណ៍ អភ័ព្វ មិនល្អ ។
ថ្ងៃពុធៈ គោបាក់ជើង ខ្វាក់ភ្នែកផង រកស៊ី ចិញ្ចឹមជីវិតបានដោយលំបាក ។
ថ្ងៃព្រហស្បតិៈ គោចិត្តល្អ មានទ្រព្យសម្បត្តិច្រើន ។
ថ្ងៃសុក្រៈ គោនាយពាណិជ ត្រូវធ្វើការនឿយហត់ជានិច្ច ។
ថ្ងៃសៅរ៍ៈ គោចោរលួចយកទៅសំលាប់ នឹងត្រូវទទួលសេចក្ដីលំបាកជានិច្ច ។