Header Ads

ហោរាសាស្ត្រប្រចាំថ្ងៃ តាមបែបបុរាណខ្មែរ (ថោះ)

ហោរាសាស្ត្រប្រចាំថ្ងៃ

ឆ្នាំ​ថោះ​ ​ធាតុ​ឈើ ពង្សមនុស្ស​ស្រី
រាសី​ល្អ​ជា​មធ្យម ។ នៅថ្ងៃនេះ លោក​អ្នក​មាន​ការសប្បាយចិត្ដ​សប្បាយ កាយ​គួរសម ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​

មាន ភាព​ស្រស់បំព្រង​ជានិច្ច ។ ចំពោះ ការរស់នៅ​ក្នុង​ថ្ងៃនេះ​មានកា​រលូត លាស់​សន្សឹមៗ​ទៅមុខ ហើយ​

ការប្រកប ការងា​រតែង​ទទួលរង​សម្ពាធ​ច្រើន បន្ដិច​តែ​ក៏​មាន​ភាព​សុខដុម​ល្អ ។ បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​

ជួញ ដូរ​វិញ ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ ចូល​ដោយ​តានតឹង​

ណាស់ ។ 

​     រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មាន​ការលូតលាស់​ទៅមុខ​និង​កំពុង ផ្អែមល្អែម​ល្អ ៕

ទំនាយឆ្នាំកំណើត

ឆ្នាំ​ថោះ (​ទន្សាយ​) ពង្សមនុស្ស​ស្រី ត្រូវ​កាល​ព្រះ​នេមិរាជ​យាង​ទៅ​ឋានសួគ៌ និង​ឋាននរក ។

ឆ្នាំ​ថោះ​ ​អ្នក​នោះ​ត្រង់ មុខមាត់​ដៃជើង ច្រើន​តែ​មាន​ដំបៅ​ជានិច្ច មាន​ខ្ញុំកំដរ​និង​ទ្រព្យសម្បត្តិ​ ​គួរសម បើ​ធ្វើ​

ស្រែ​ចំការ​ល្អ បាន​កូន​ម្នាក់​ជា​ទីពឹង​ពំនាក់​អាស្រ័យ អាយុ ១១ _ ១៣ _១៥​ឆ្នាំ មាន​គ្រោះថ្នាក់​។

កើត​ថ្ងៃ​ពុធ ជា​មាត់ មាត់​នោះ​អភ័ព្វ ចរចា​មិនសូវ​ពិរោះ តែ​ប៉ិនប្រសប់​និយាយ​ប្រលោម​លួង​ ​លោម ។ ព្រះ​

សុក្រ ជា​ចិត្ត ចិត្ត​នោះ រម៉ោករ​ម៉ាំង ចូលចិត្ត​យកអាសារ​ចៅហ្វាយនាយ ខ្លួនឯង​អភ័ព្វ តែមាន​ ​មនុស្ស​

រាប់អាន​ច្រើន ល្មម​ចិញ្ចឹម​ខ្លួន​បាន ។ ព្រះ​ច័ន្ទ​ជា​អាសន៍ មាន​កាមរោគ​ស្ដួចស្ដើង មិន​ចូល​ចិត្ត​ក្នុងការ​ ​ចង់​

ស្រី ។ ព្រះ​ព្រហស្បតិ និង ព្រះ​សៅរ៍​ជា​ដៃ ធ្វើ​ការងារ​មាន​ថ្វីដៃ​ល្អ ។ ព្រះអាទិត្យ និង ព្រះ​អង្គារ​រ​ជា​ជើង​ ជា​មនុស្ស​ចូល​ចិត្ត​ដើរ ។
ឆ្នាំថោះអ្នកមានកំណើតក្នុង

ខែ ៥ _ _
ទន្សាយ​នៅក្នុង​វង់​ព្រះ​ច័ន្ទ​ធាតុឈើ​ស្ងួត​លុះត្រាតែ​លំបាក​ចិត្ត ទើបបាន​ជា​អ្នក​ជា​បើ​ជា​មនុស្ស​សុច​ ​រិត នឹង​មាន​បុណ្យ​វាសនា ។
ខែ ៨ __ ១០
ទន្សាយ​ខ្វាក់ភ្នែក​ម្ខាង​ផង បាក់​ភ្លៅ​ខាងស្ដាំ​ង​ផង ធាតុ​ឈើស្ទន់ នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ។​
ខែ ១១ _ ១២_
ទន្សាយ​ស្គាំងស្គម​ធាតុឈើ​ក្រអូប​ច្រើន​តែ​លំបាក​ចិត្ត និង ឈឺ​ដៃជើងគង់​បាន​ល្អក្នុង​កាល​ជា​ខាង​ ​ក្រោយ ។
ខែ ២ _ _
ទន្សាយ​ដាំដូង ធាតុឈើ​ភ្នំ​មាន​បញ្ញា​ឈ្លាសវៃ ។
ឆ្នាំថោះ អ្នកមានកំណើតក្នុង
ថ្ងៃអាទិត្យៈ ទន្សាយ​រត់ចេញ​ពី​ភ្លើង ត្រូវ​លំបាក​ចិត្ត មិនល្អ​ឡើយ
ថ្ងៃច័ន្ទៈ ទន្សាយ​ទេវតា​ចិញ្ចឹម ល្អ​ណាស់ ។
ថ្ងៃអង្គារៈ ទន្សាយ​សាធារណ៍ អភ័ព្វ មិនល្អ​ឡើយ ។
ថ្ងៃពុធៈ ទន្សាយ​បាក់​ភ្លៅ រកស៊ី​លំបាក​ណាស់ ។​
ថ្ងៃព្រហស្បតិៈ ទន្សាយរត់​ទៅ​មុនកូន ជា​មនុស្ស​ចិត្ត​ក្ដៅ និង​ចិត្ត​រហ័ស ។
ថ្ងៃសុក្រៈ ទន្សាយ​មាន​បរិវា​ច្រើន នឹង​បាន​ជា​ធំ​ល្អ​ណាស់ ។
ថ្ងៃសៅរ៍ៈ ទន្សាយ​ស្ដេច​ចិញ្ចឹម ឧត្តម​ល្អ​នាស់ ។​
Powered by Blogger.