Header Ads

WC មានន័យថា Web Cam ទេតើ!

បុរសពីរនាក់ ម្នាក់ក្មេង ម្នាក់ចាស់ និយាយគ្នា...
បុរសចាស់ៈ ប្អូនប្រុសឯងជួយគិតបងមើល! ក្មេងស្រីឥឡូវអាក្រក់អាក្រីណស់។


ពីម្សិលម៉ិញ មាននាងម្នាក់អាយុប្រហែល ២៣ឆ្នាំ កាន់យួរកាតាបមួយមានដាក់កុំព្យូទ័រយួរដៃ ស្លៀកសំពត់ខើចត្រឹមភ្លៅ ពាក់អាវវាល ក ប្រហែលជាកូនកាត់ហ្វីលីពីន ហើយមើលទៅ ចូលមកការិយាល័យបង...

មួយសន្ទុះក្រោយ ស្រាប់តែសម្លឹងមើលមកបង ក្នុងក្រសែភ្នែកស្រទន់ ហើយនិយាយអង់់គ្លេស ដាក់បងថាៈ លោកមាន WC ដែរឬទេ? 
បុរសក្មេងៈ ហើយយ៉ាងម៉េចទៀត?

បុរសចាស់ៈ អើ! យ៉ាងម៉េច! WC គឺ Water Close ឯងដឹងទេនៅក្នុងបា (bar) អោយតែស្រីរក WC នាំប្រុសទៅគឺ អីអីហ្នុង។ បងឆ្លើយថា ខ្ញុំអត់ចេះទេ! នាងខឹងទះបងមួយដៃផូងដើរចេញរ៉ុយទៅវិញ តែម្ដង!

 បុរសក្មេងៈ បងឯងយល់ច្រលំហើយ! WC សំរាប់កុំព្យូទ័រ គឺ វ៉េបខេម WebCam... បុរសចាស់ៈ ងាប់តែម៉្រង! ចង្រៃវាយក៏!៕
Powered by Blogger.