Header Ads

អ្នកវិភាគលោក ជុំ កុសល ប្រាប់ពីមូលហេតុ ហេតុអ្វីបានជា កុមារាពេជ្រ ថៃ ទទួលការគាំទ្រច្រើនពីការបោះឆ្នោត

បន្ទាប់​ពី​ប្រកួត​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​កន្លង​មក​នេះ កម្មវីធីលំដាប់ពិភពលោករបស់ទូរទស្សន៍រស្មីហង្សមាស The Voice Kids Cambodia ​បាន​រក​ឃើញ​ម្ចាស់​ជយលាភី​​​​​​ហើយ​ បាន​ទៅ​លើ​កុមារា ពេជ្រ ថៃ​ មក​ពី​ខេត្ត​បាត់​ដំបង​ ។ ប៉ុន្តែគួរឲ្យសោកស្តាយណាស់ ត្រូវមហាជនជាច្រើនរិះគន់ ថែមទាំងប្រើប្រាស់ពាក្យសំដីមិនសមរម្យ ទៅលើកុមារា ពេជ្រ ថៃ​ និងកម្មវិធីhe Voice Kids Cambodia ។
បន្ទាប់ពីលិចឮដំណឹង កុមារា ពេជ្រ ថៃ ទទួលបានជ័យលាភី លោក ជុំ កុសល អ្នកវិភាក ដ៏ឆ្នើម បានសរសេរនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួនថា៖
តាមការកត់សំគាល់របស់ខ្ញុំ កម្មវិធីThe voice kids Cambodia នេះតាំងពីដើមកម្មវិធីរហូតដល់វគ្គFinal នេះគឺកម្មវិធីផ្តោតទៅលើក្មេងដែលមានទេពកោសល្យ ប្រជាប្រិយភាពច្រើនជាងក្មេងដែលមានសម្លេងពិរោះ ក៏ទោះបីជាមុនឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់និងផ្តាច់ព្រាត់នេះCoach គាត់ជ្រើសយកអ្នកមានសម្លេងពិរោះខ្លះមែន តែក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រាត់និងផ្តាច់ព្រាត់ កម្មវិធីផ្តល់សិទ្ធិសម្រេចនេះទៅលើការVote ពីអ្នកទស្សនាទៅវិញ។
ចំពោះក្មួយប្រុសពេជ្រ ថៃ បើនិយាយពីសម្លេងរបស់ក្មួយមិនជាលើសគេប៉ុន្មានទេ តែក្មួយមានទេពកោសល្យធម្មជាតិខ្ពស់ដូចជា ចេះនិយាយស្តីលេងសើច កាយវិការរស់រវើកដែលជាការទាក់ទាញអារម្មណ៍អ្នកទស្សនាបានច្រើនធ្វើអោយក្មួយមានប្រជាប្រិយភាពដល់កំពូលទើបក្លាយជាជ័យលាភីក្នងពេលនេះ ។
ឯក្មួយៗដែលមានដឹកដមសម្លេងពិរោះ ហើយមិនត្រូវបានជាប់មកពីក្មួយៗមិនមានទេពកោសល្យទាក់ទាញ គឺបានតែសម្លេងមួយមុខក៏មិនអាចឈានទៅជោគជ័យបានដែរ ។ នេះគឺជាបទពិសោធន៍សម្រាប់ក្មួយៗដែលចង់ចូលរួមក្នុងកម្មវិធីនេះនៅរដូវកាលបន្ទាប់ ប្រសិនបើក្មួយមានសម្លេងល្អហើយ ក្មួយត្រូវហ្វឹកហាត់បន្ថែមផ្នែកទាក់ទាញ ប្រជាប្រិយភាពថែមទៀតទើបមានសង្ឃឹមច្រើន ។
ជាមួយគ្នានេះក៏សូមចូលរួមអបអរសាទរក្មួយពេជ្រ ថៃផងដែរដែលក្មួយទទួលបានជ័យលាភីដ៏ធំសម្បើមនេះ ។ នេះគឺជាឱកាសសម្រាប់ក្មួយចាប់យកដើម្បីឆ្ពោះទៅកាន់គោលដៅនៃបំណងរបស់ក្មួយហើយ ។ ពូ សូមជូនពរក្មួយប្រុសមានសុខភាពល្អនិងសម្រេចបំណងប្រាថ្នា ៕





ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៤ ខែតុលាឆ្នាំ ២០១៧ កម្មវីធីលំដាប់ពិភពលោករបស់ទូរទស្សន៍រស្មីហង្សមាស The Voice Kids Cambodia ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជននោះ ពេលនេះបានបញ្ចប់វគ្គផ្ដាច់ព្រ័ត្រហើយ។ បន្ទាប់​ពី​ប្រកួត​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​កន្លង​មក​នេះ ​បាន​រក​ឃើញ​ម្ចាស់​ជយលាភី​​​​​​ហើយ​ បាន​ទៅ​លើ​កុមារា ពេជ្រ ថៃ​ មក​ពី​ខេត្ត​បាត់​ដំបង​ ។ ប៉ុន្តែគួរឲ្យអាណិតណាស់ ត្រូវមហាជនជាច្រើនរិះគន់ ថែមទាំងប្រើប្រាស់ពាក្យសំដីមិនសមរម្យ ទៅលើកុមារា ពេជ្រ ថៃ​ ។
ប្រវតិ្តដ៏ជូរចត់របស់កុមារា ពេជ្រ ថៃ វ័យ​១២​ឆ្នាំ មកពី​ខេត្តបាត់ដំបង ធំឡើងដឹងក្ដី នៅជាមួយយាយតា ហៅយាយថា ម៉ែចាស់ នៅតូចខំជញ្ជក់ដោះស្វិតរបស់យាយ (ម៉ែចាស់) ដើម្បីរស់។ នៅតូចល្មមតាស្លាប់បាត់ តែទោះយ៉ាងណា យាយនៅតែតស៊ូចិញ្ចឹមខ្ញុំ និងបងប្រុសឲ្យធំដឹងក្ដី បានរៀនសូត្រ។ ទេពកោសល្យ​ទទួលបាន​នូវ​ការ​ស្ងើចសរសើរ​បន្ថែមទៀត​នោះ កុមារា​ដែល​រៀន​ថ្នាក់​ទី​៧​រូបនេះ មាន​កាយវិការ និង​សំដី​ក្រ​ម៉េច​ក្រមើម និង​កំប្លែង​គួរ​ឲ្យ​កោតសរសើរ​យ៉ាងខ្លាំង​។
កាលពីឆ្នាំ២០០២ ម៉ែចាស់ បានបញ្ចាំស្រែមួយដើម្បីយកលុយមកបំបួសខ្ញុំ។ ឆ្នាំ២០០៣ ជីវិតផ្សងព្រេងរបស់ខ្ញុំ ត្រូវឃ្លាតចេញពីម៉ែចាស់ និងបងប្រុស ដោយមានលុយត្រឹមតែ៧០០០រៀល ដែលពួកគាត់បានពី ការស៊ីឈ្នួល ច្រូតស្រូវឲ្យគេ ដើម្បីបានឲ្យខ្ញុំចេញមករៀនភាសាបាលី។ ជាអកុសល (ម៉ែចាស់) ខ្ញុំត្រូវមច្ចុរាជ មកផ្ដាច់សង្ខារ ក្នុងឆ្នាំ២០១២ ទាំងដែលគោលដៅជីវិតខ្ញុំជិតដល់។ ក្ដីសង្ឃឹមថានឹងបានសងគុណគាត់ក៏ត្រូវខកខានរហូតមក។
ស្មេរនេះគ្រាន់តែខ្ញុំគិតថាជីវិតខ្ញុំ និងប្អូនប្រុសស្រដៀងគ្នា ម្ដាយឪពុកចេញទៅធ្វើការអស់រយៈពេល២៥ឆ្នាំ គឺគាត់ដាច់ទឹកដោះភ្លាម ម្ដាយឪពុកទៅចោលភ្លែត។ ដឹងក្ដីឡើង ឃើញតែយាយ ក៏យកយាយធ្វើម៉ែ។
សូមអ្នកដែលបានទាក់ទងជាមួយប្អូនប្រុសជួយប្រាប់គាត់ផង ខ្ញុំនឹងចេញថ្លៃសម្លៀកបំពាក់គាត់ ក្នុងវគ្គក្រោយមួយកំប្លេ ទោះអស់ថ្លៃប៉ុណ្ណាក៏ដោយ ឲ្យតែគាត់ស្លៀកពាក់មើលទៅលេចធ្លោនៅលើឆាកប្រឡង។
សូមឲ្យប្អូនប្រុសជោគជ័យក្នុងឆាកជីវិត។



Powered by Blogger.