Header Ads

ម៉ាស៊ីនម្ជុល 1 (ត)

វិធីសារ៉េសំបុក រឺ ថ្លឹងសំបុក
  • ប្រសិនបើដងម្ជុលមានក្រិត ពេលដងម្ជុលចុះអស់ត្រឹមក្រិតទី2 ស្មើមាត់ឡតនៃដងម្ជុល។ ហើយពេលដងម្ជុលឡើងវិញបន្តិចក្រិតទី1 ស្មើមាត់ឡតនៃដងម្ជុល។
  • យើងចាបផ្ដើមថ្លឹងសំបុក ឲចុងសំបុកស្មើផតម្ជុល ហើយឲចំពាក់កណ្ដាលផតម្ជុល លើរន្ធម្ជុល ឃ្លាតពីផតម្ជុលប៉ុនសរសៃសក់។
  • បើមានម៉ាស៊ីនគ្មានក្រិតដងម្ជុល កុំដោះសោគាចេញពីសំបុក រឺ ពេលម្ជុលចុះអស់ ឲរន្ធម្ជុល ស្មើចានសំបុកខាងក្រោម។


  • របៀបសារ៉េធ្មេញមុខក្រោយ

  • បើម៉ាកម៉ាស៊ីន YAMATA, JUKI SIRUBA, OHKUMA, SHING LING SIKALING PEGASOS មានខ្ចៅនៅខាងឆ្វេង ខ្លះមានមួយ រឺ ពីរ ខ្លះអត់មានដូច្នេះ មុននឹងសារ៉េយើងត្រូវបង្វិមើលសិន។
  • បើម៉ាស៊ីនម៉ាក BROTHER ខ្ចៅធ្មេញមានតែខាងស្ដាំខាងមុខ ដូច្នេះ យើងសារ៉េតែខាងស្ដាំបានហើ។
  • បើមានខ្ចៅពីរ យើងត្រូវបន្ធូរទាំងពីរ បើខ្ចៅ 1 យើងត្រូវបន្ធូរ 1 ។
  • យើងមើលធ្មេញពេលឡើងកុំអោយប៉ះជាមួយសន្ទះធ្មេញខាងមុខ ពេលចុះ កុំអោយធ្មេញប៉ះ នឹងសន្ទះធ្មេញខាងក្រោយ។
  • បើយើងសារ៉េធ្មេញលើ ក្រោម រឺ ទាប ខ្ពស់ ទោះបីម៉ាស៊ីនខុសគ្នាក៏ដោយ ក៏ខ្ចៅមានតែមួយគ្រាប់ដូចគ្នា។
  • ចំពោះម៉ាស៊ីន សេរីថ្មី អូតូ កាំបិតធំ ធ្មេញទាប ខ្ពស់ នៅខាងក្រោម ធ្មេញមុខក្រោយ នៅខាងមុខវិញ។
  • Powered by Blogger.