Header Ads

មេរៀនបន្ត (ម៉ាស៊ីនម្ជុល 1 )

វិធីដោះក្បាលតង់មាន 14 ចំណុច
 ១. ដោះម្ជុល
 ២. ដោះជើងទា
 ៣. ដោះសន្ទះធ្មេញ
 ៤. ដោះធ្មេញ
 ៥. ដោះខ្នោះ ឬ ដៃស្វាខ្នោះ
 ៦. ដោះសំបុក
 ៧. ដោះដងម្ជុលហូតចុះក្រោម
 ៨. ដោះដងជើងទាហូតចុះក្រោម
 ៩. ដោះបណ្ដូលរឹតជើងរ៉ូស័រ នឹង ឡត
 ១០. ដោះដងទប់ជើងទា
 ១១. ដោះក្រចាប់ដងម្ជុល និង រ៉ៃទប់ដងម្ជុល
 ១២. ដោះខ្ចៅបញ្ច្រាស់និងយ៉េនទាញដងម្ជុល
 ១៣. ដោះឡតវែងជាប់ដៃវាត់ខ្ចៅខាងមុខ រឺ ខាងលើ
 ១៤. ដោះខ្ចៅក្បាលតង់ហូតបណ្ដូលឡតចេញមានដៃវាត់ចេសកោង និងកាសខាងក្នុង។
 បញ្ជាក់ៈ ពេលដាក់ចូលវិញយើងត្រូវមើលអ័ក្សនៃបណ្ដូលដងឡតអោយចំខ្ចៅទី ‌១ នៃក្បាលតង់ បើខ្ចៅនៅខាងលើ ត្រូវបែរទៅលើ ហើយរុញអោយអិបខ្លាំងទៅក្នុង។


របៀបសារ៉េញឹក រង្វើល
 ១. បើគេអោយធ្នេរមួយលេខ 11 ម្ជុល មានន័យថាធ្នេរញឹក យើងត្រូវសារ៉េលេខធំមកតូច ពីឆ្វេងទៅស្ដាំ។
 ២. បើគេអោយធ្នេរមួយលេខ 9 ទៅ 8 ម្ជុលមានន័យថាធ្នេររង្វើល យើងត្រូវដោះលេខឡើងពីតូចទៅធំ ពី 1 ទៅ 12 ពីស្ដាំ ទៅ ឆ្វេង។

 ៣. យើងត្រូវយកខ្សែម៉ែត្រ វាស់លេខ 9 ម្ជុល 11 ម្ជុល រឺ 12 ម្ជុល តាមម៉ូតខោអាវ រឺ តាមស្តាយដែលគេអោយធ្វើតាម។
Powered by Blogger.