ផាសិនមានសារៈប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព
ផាសិនគឺជាផ្លែឈើម្យ៉ាងដែរសំបូរទៅដោយវិតាមីនជាច្រើន វាមានសារៈប្រយោជន៍ដ៏អស្ចារ្យ សម្រាប់សុខភាព និង រក្សាជំងឺ ជាច្រើនមុខ ដូចជាការពារជំងឺមហារីក , ប្រឆាំងរ៉ាឌីកាល់សេរី , បំប៉នស្បែកឲ្យស្រស់ថ្លា ក្មេងជាងវ័យជួយពន្យឺតភាព ចាស់ , ពង្រឹងប្រពន្ធ័ការពារខ្លួន , បំប៉នក្រសែភ្នែក ឲ្យភ្លឺច្បាស់ជួយដល់អ្នកមានសម្ពាធឈាមខ្ពស់ , ទម្លាក់ខ្លាញ់ក្នុងឈាម , មិនឲ្យជាតិស្ករក្នុងឈាមខ្ពស់បំប៉នកម្លាំង , ជួយឲ្យអារម្មណ៍ ស្រស់ថ្លា និងគេងលក់ស្រួល , បំប៉នសរសៃសក់ និងក្រចក ការពារឆ្អឹងពុក , កែអាការៈវិលមុខ ក្អួតចង្អោរ , រលាកផ្លោកនោម , ជួយបំប៉នថ្លើមនិង ក្រលៀន , កំចាត់ពិសពុល ក្នុងឈាម , បំប៉នសួត។
- បំបាត់ការឈឺបំពង់ក៖ អាចហៅបានថាជាថ្នាំ ដែលជួយបំបាត់អាការះក្អក បញ្ចុះកម្តៅ និងការឈឺចុកចាប់។ ពុះផ្លែផាសិនជា២រួចកាយយកបណ្តូលរួចបន្ថែមទឹកឃ្មុំចូលរួចកូររហូតដល់ទឹកឡើងក្តៅអ៊ុនៗជាការស្រេច អាចធ្វើអោយបំពង់កមានសំណើម។
- ធ្វើអោយក្រពះរំលាយអាហារបានល្អ៖ ជួយកំចាត់មេរោគ និងសំអាតក្រពះ។ វីតាមីនដែលនៅក្នុងផ្លែផាសិន អាចជំរុញអោយបញ្ចេញចោល និងសំអាតសារធាតុជាប់ស្អិតដែលមាននៅក្នុងពោះវៀនតូច ប៉ុន្តែមិនមានផលប៉ះពាល់អ្វីដល់ជញ្ជាំងពោះវៀនតូចទេ ហើយថែមទាំងអាចការពារអ្នកពីការដុះសាច់ថែមទៀតផង។
- ជួយឲ្យសម្ពាធឈាមថយចុះ៖ ផ្លែផាសិនសំបូរទៅដោយប្រូតេអ៊ីន និងជួយកាត់បន្ថយជាតិខ្លាញ់និងសម្ពាធ សាកសមសម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់បរិភោគវា។ ចំពោះការបញ្ចុះសម្ពាធបេះដូងមានប្រយោជន៍ដែលបង្ហាញឲ្យឃើញច្បាស់តែម្តង។
- ជួយនារីឲ្យមានសម្រស់ក្មេងជាងវ័យ៖ ផ្លែឈើនេះជួយបង្កើតគ្រាប់ឈាម ស្ករក្រហមអាចជួយប៉ូវឈាម ពីរមុខនេះរួមតែមួយមានអត្ថប្រយោជន៍ខ្ពស់ពេលដែលនារីពិសារភេសជ្ជះ នេះធ្វើឲ្យមានសុខភាពល្អ ដោយគ្រាន់តែប្រើទឹកស្អាតដាំឲ្យក្តៅរួចដាក់ផ្លែផាសិនចូលហើយបង់ស្ករក្រហមទៅតាមចំណង់ចំណូលចិត្ត។
- ជួយបន្សាបស្រា៖ ផាសិន ចេក ទឹកដោះគោ អាចជួយបន្សាបស្រាដោយគ្រាន់តែដាក់ផ្លែផាសិន ចេក និងទឹកដោះគោចូលក្នុងម៉ាស៊ីនទឹកក្រឡុកជាការស្រេចចំពោះអ្នកដែលចូលចិត្តផឹកស្រា អាចជួយឲស្វាងស្រាបានភ្លាមៗ។
- ធ្វើអោយមានរាងស្អាត៖ អាចបន្ថែមចំណង់ក្រពះ កាត់បន្ថយជាតិក្តៅដែលចូលរួមហើយអាចជួយស្រូបកាឡូរី ញុំារយៈពេលយូរអាចជួយផ្លាស់ប្តូរការស្រូប វីតាមីនរបស់សារពាង្គកាយ បន្ថយជាតិខ្លាញ់ ប្រែទៅជារាងកាយដែលមានសុខភាពល្អស្រស់ស្អាត៕